ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​បាន​តាំង​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​ពួក​សព្រហ្មចារី​បុគ្គល​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​ ​នេះឯង​ ​ឈ្មោះថា​ ​សារាណីយ​ធម៌​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​គោរព​គ្នា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​សេចក្តី​ស្ងប់ស្ងាត់១​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​លាភ​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ដោយហោចទៅ​ ​សូម្បី​ត្រឹមតែ​អាហារ​បិណ្ឌបាត​ ​ភិក្ខុ​មិនជា​អ្នក​ហួងហែង​ ​បរិភោគ​លាភ​ ​មាន​សភាព​ដូច្នោះ​ឡើយ​ ​ជា​អ្នក​បរិភោគ​សាធារណ៍​ ​(​ជាមួយ​)​ ​នឹង​សព្រហ្មចារី​បុគ្គល​ ​អ្នកមានសីល​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​សារាណីយ​ធម៌​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​គោរព​គ្នា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​សេចក្តី​ស្ងប់ស្ងាត់១​។​ ​ម្នាល​អានន្ទ​ ​មួយទៀត
ថយ | ទំព័រទី ១១២ | បន្ទាប់