សីល​ទាំងឡាយ​ណា​ ​ដែល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុះ​ ​ជា​សីល​ដែល​អ្នកប្រាជ្ញ​តែង​សរសើរ​ ​ជា​សីល​ដែល​តណ្ហា​ ​និង​ទិដ្ឋិ​មិនបាន​ប៉ះពាល់​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​ ​ភិក្ខុ​ជា​អ្នកមានសីល​ស្មើគ្នា​ ​ក្នុង​សីល​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​(​ជាមួយ​)​ ​នឹង​សព្រហ្មចារី​បុគ្គល​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​ ​នេះឯង​ ​ឈ្មោះថា​ ​សារាណីយ​ធម៌​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​គោរព​គ្នា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​សេចក្តី​ស្ងប់ស្ងាត់១​។​ ​ម្នាល​អានន្ទ​ ​មួយវិញទៀត​ ​ទិដ្ឋិ​ណា​ដ៏​ប្រសើរ​ ​ជា​ទិដ្ឋិ​នាំ​សត្វ​ចេញ​ចាក​វដ្តៈ​ ​តែង​ដឹកនាំ​បុគ្គល​អ្នកធ្វើ​តាម​នោះ​ ​ឲ្យអស់​កង​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ភិក្ខុ​ប្រកបដោយ​សេចក្តី​យល់ឃើញ​ស្មើគ្នា​ ​ដោយ​ទិដ្ឋិ​ ​មាន​សភាព​ដូច្នោះ​ ​(​ជាមួយ​)​ ​នឹង​សព្រហ្មចារី​បុគ្គល​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​ ​នេះឯង​ ​ឈ្មោះថា​ ​សារាណីយ​ធម៌​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​គោរព​គ្នា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់