សុនក្ខត្តលិច្ឆវិបុត្រ ក្រាបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលដែលព្រះមានព្រះភាគ គួរសំដែងធម៌ហើយ បពិត្រព្រះសុគត កាលនេះ ជាកាលដែលព្រះមានព្រះភាគ គួរសំដែងធម៌ហើយ ពួកភិក្ខុបានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលសុនក្ខត្ត បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ សុនក្ខត្តលិច្ឆវិបុត្រ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៧០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុនក្ខត្ត កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើដូចម្តេចខ្លះ កាមគុណ៥ប្រការនោះគឺ រូប ដែលគួរដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១ សំឡេង ដែលគប្បីដឹងច្បាស់ដោយសោតៈ...១ ក្លិន ដែលគប្បីដឹងច្បាស់ដោយឃានៈ...១ រស ដែលគប្បីដឹងច្បាស់ដោយជិវ្ហា...១ ផោដ្ឋព្វៈ ដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១។ ម្នាលសុនក្ខត្ត នេះឯង កាមគុណ៥ប្រការ ។