កាលបើ​បាតិមោក្ខ​នោះ​ ​ភិក្ខុ​កំពុង​សូត្រ​ ​ភិក្ខុ​ណា​ ​ត្រូវអាបត្តិ​ ​ឬ​ប្រព្រឹត្ត​កន្លង​ ​(​បញ្ញត្តិ​)​ ​យើង​ទាំងឡាយ​ ​តែង​ញុំាង​ភិក្ខុ​នោះ​ ​ឲ្យ​ធ្វើតាម​ធម៌​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​ព្រោះហេតុនោះ​តាមពិត​ ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​មិន​បាន​ញុំាង​ភិក្ខុ​នោះ​ឲ្យ​ធ្វើ​ទេ​ ​គឺ​ធម៌​ ​(​ច្បាប់​)​ ​ញុំាង​ភិក្ខុ​នោះ​ឲ្យ​ធ្វើ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​សូម្បី​មួយ​រូប​ ​ដែល​លោកម្ចាស់​ទាំងឡាយ​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ក្នុង​កាល​ឥឡូវនេះ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​តែង​នៅ​អាស្រ័យ​ផង​ ​តើមាន​ដែរ​ឬទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​សូម្បី​មួយ​រូប​ ​ដែល​យើង​ទាំងឡាយ​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ក្នុង​កាល​ឥឡូវនេះ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​តែង​នៅ​អាស្រ័យ​ផង​ ​មាន​ដែរ​។​ ​
 [​១១២​]​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ក្នុង​កាល​ឥឡូវនេះ​ ​លោកម្ចាស់​ទាំងឡាយ​ ​គប្បី​ប្រតិបត្តិ​តាម​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​សូម្បី​ជា​ភិក្ខុ​មួយ​រូប​ ​ដែល​ព្រះ​គោតម​ដ៏​ចម្រើន​ ​អង្គ​នោះ​ ​បាន​តាំង​ទុក​ហើយ​ថា​ ​ភិក្ខុ​នេះ​ ​អំណឹះ​អំពី​តថាគត​ទៅ​ ​នឹង​បាន​ជាទី​ពឹង​ ​នៃ​អ្នក​ទាំងឡាយ​ ​ដូច្នេះ​ ​មាន​ដែរ​ឬទេ​ ​លោកម្ចាស់​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់