ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ក្នុង​កាល​ឥឡូវនេះ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​តែង​នៅ​អាស្រ័យ​ផង​ ​តើមាន​ដែរ​ឬទេ​ ​លោកម្ចាស់​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​សូម្បី​មួយ​រូប​ ​ដែល​យើង​ទាំងឡាយ​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ក្នុង​កាល​ឥឡូវនេះ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​តែង​នៅ​អាស្រ័យ​ផង​ ​មាន​ដែរ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​ត្រូវ​យល់​ដូចម្តេច​។​
 [​១១៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​បសាទ​នី​យ​ធម៌​ ​(​ធម៌​ជាទី​តាំង​នៃ​សេចក្តី​ជ្រះថ្លា​)​១០យ៉ាង​ ​ដែល​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​រមែង​មាន​ ​បសាទ​នី​យ​ធម៌​ទាំងនោះ​ឯង​ ​មាននៅ​ក្នុង​ភិក្ខុ​ណា​ ​ក្នុង​កាល​ឥឡូវនេះ​ ​យើង​ទាំងឡាយ​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​ក៏​តែង​នៅ​អាស្រ័យ​នឹង​ភិក្ខុ​នោះ​ ​ឯ​បសាទ​នី​យ​ធម៌​ ​ទាំង១០យ៉ាងនោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​នូវ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​តែង​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ១​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់