ភិក្ខុ​ជា​ពហុស្សូត​ ​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​សន្សំទុក​នូវ​ពុទ្ធវចនៈ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​មាន​លំអ​ខាងដើម​ ​មាន​លំអ​កណ្តាល​ ​មាន​លំអ​ខាងចុង​ ​បរិបូណ៌​ដោយ​អត្ថ​ ​បរិបូណ៌​ដោយ​ព្យញ្ជនៈ​ ​រមែង​ប្រកាស​នូវ​ព្រហ្មចរិយៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​គ្រប់គ្រាន់​ ​ធម៌​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​បាន​ចេះចាំ​ ​ដោយ​ច្រើន​ ​បាន​ទ្រង់​ទុក​ ​ចាំស្ទាត់​ ​រត់មាត់​ ​ចូលចិត្ត​ច្បាស់លាស់​ ​យល់​ជ្រាលជ្រៅ​ ​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា១​។​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេ​សជ្ជ​បរិ​ក្ខា១​។​ ​ភិក្ខុ​ជា​អ្នក​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​មិន​ខុសកាល​វេលា​ ​នូវ​ឈាន​ទាំង៤​ ​ដែល​ជា​ធម្មជាត​អាស្រ័យ​នូវ​ចិត្ត​ ​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន១​។​ ​ភិក្ខុ​បាន​នូវ​ឫទ្ធិ​ ​ជាច្រើន​ប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​ម្នាក់​វិញ​ក៏បាន​ ​ដើរ​ ​(​ចេញពី​ខាងក្នុង​)​ ​ទៅកាន់​ទីវាល​ ​ទី​ខាងក្រៅ​ក៏បាន​ ​ដើរ​ទម្លុះ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​ខាងក្រៅ​កំពែង​ ​ខាងក្រៅ​ភ្នំ​ក៏បាន​ ​ឥត​ទើសទាល់​ ​ដូចជា​ដើរទៅ​ក្នុង​អាកាស​ ​ធ្វើ​នូវ​ការ​ងើបឡើង​ ​និង​មុជ​ចុះ​ក្នុង​ផែនដី​ ​ដូច​មុជ​ក្នុងទឹក​ក៏បាន​
ថយ | ទំព័រទី ១៧៩ | បន្ទាប់