ដើរទៅ​លើទឹក​ ​ក៏​មិន​បែកធ្លាយ​ទឹក​ ​ដូចជា​ដើរ​លើ​ផែនដី​ក៏បាន​ ​ហោះ​ទៅ​ក្នុង​អាកាស​ទាំង​ភ្នែន​ ​ដូចជា​បក្សី​សកុណជាតិ​ក៏បាន​ ​យកដៃ​ទៅ​ស្ទាបអង្អែល​ ​ចាប់​ពាល់​នូវ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ក៏បាន​ ​ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន១​។​ ​ភិក្ខុ​មាន​សោត​ធាតុ​ ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​សោត​ធាតុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​តែង​ឮ​នូវ​សំឡេង​ទាំងពីរ​ ​គឺ​សំឡេង​ជា​ទិព្វ​ ​និង​សំឡេង​ជា​របស់​មនុស្ស​ធម្មតា​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី១​។​ ​ភិក្ខុ​កំណត់​ដឹងចិត្ត​ ​នៃ​ពួក​សត្វ​ដទៃ​ ​នៃ​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​។​ ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​។​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​។​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់