ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​។​ ​ចិត្ត​ដែល​រួញរា​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរួញរា​ ​ចិត្ត​ដែល​រាយមាយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​។​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​(​ចិត្ត​ដល់​នូវ​ភាពជា​ធំ​ ​បាន​ដល់​រូ​បាវ​ចរៈ​ ​និង​អ​រូ​បាវ​ចរៈ​)​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ ​គឺ​កាមាវច​រៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​។​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺជា​កាមាវច​រៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺជា​រូ​បាវ​ចរៈ​ ​និង​អ​រូ​បាវ​ចរៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​។​ ​ចិត្ត​ដែល​តាំង​មាំ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​តាំង​មាំ​ ​ចិត្ត​ដែល​មិន​តាំង​មាំ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​តាំង​មាំ​។​ ​ចិត្ត​ដែល​រួច​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ ​ចិត្ត​ដែល​មិនទាន់​រួច​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ១​។​ ​ភិក្ខុ​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ ​គឺ​រលឹក​ឃើញ​នូវ​ខន្ធ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ហើយ​ ​ក្នុង​ភព​មុន​ ​ជាច្រើន​ប្រការ​ ​គឺ​រលឹក​បាន​ ​១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១ពាន់​ជាតិ​ខ្លះ​
ថយ | ទំព័រទី ១៨១ | បន្ទាប់