មានតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ហើយស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលអាវុសោ លុះសម័យជាខាងក្រោយមក ខ្ញុំនោះ បានលះបង់គំនរទ្រព្យតិចក្តី លះបង់គំនរទ្រព្យច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះខ្ញុំបានបួសយ៉ាងនេះហើយ ក៏បរិបូណ៌ដោយសិក្ខា និងសាជីវៈរបស់ភិក្ខុ លះបង់បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវសស្ត្រា ជាអ្នកអៀនខ្មាស មានចិត្តអាណិតអាសូរ និងមានសេចក្តីអនុគ្រោះដល់សត្វ ដោយប្រយោជន៍។ ជាអ្នកលះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែទ្រព្យដែលគេឲ្យ ប្រាថ្នាចំពោះតែទ្រព្យ ដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាអ្នកល្មួច។ ជាអ្នកលះបង់ នូវអព្រហ្មចរិយធម៌ គឺធម៌មិនប្រសើរ ប្រព្រឹត្តនូវធម៌ ដ៏ប្រសើរ