ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលដល់បឋមជ្ឈាន ដែលមានវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតពីវិវេក ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលដល់ទុតិយជ្ឈាន ប្រកបដោយសេចក្តីជ្រះថ្លា ក្នុងសន្តាន មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតពីសមាធិប៉ុណ្ណោះ... ចូលដល់តតិយជ្ឈាន... ចូលដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។
[១៧៧] កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនរំជួយដោយអារម្មណ៍ យ៉ាងនេះហើយ ខ្ញុំនោះ ក៏បង្អោនចិត្តទៅ ដើម្បីប្រាជ្ញា ជាគ្រឿងអស់នៃអាសវៈទាំងឡាយ។ ខ្ញុំនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាពួកអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់អាសវៈ