ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះតែលាភទេ បើភិក្ខុមិនធ្លាប់បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយទេ តែភិក្ខុនោះ ជាអ្នកប្រតិបត្តិតាមធម៌ សមគួរដល់ធម៌ ជាអ្នកប្រតិបត្តិដោយសេចក្តីកោតក្រែង ជាអ្នកប្រព្រឹត្តតាមធម៌ ភិក្ខុនោះ ក៏គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែលាភនោះទេ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
[១៨៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាពហូសូត។ អសប្បុរសនោះ តែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាពហូសូត ឯពួកភិក្ខុឯទៀតទាំងនេះ មិនមែនជាពហូសូតទេ។ អសប្បុរសនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែពហូសូតនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។