ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ពួកទេវតាជាន់សុភៈ។បេ។ ពួកទេវតាជាន់បរិត្តាសុភៈ... ពួកទេវតាជាន់អប្បមាណាសុភៈ... ពួកទេវតាជាន់សុភកិណ្ហៈ... សុទ្ធតែមានអាយុវែង មានសម្បុរល្អ។បេ។ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងជាន់សុភកិណ្ហៈនោះ។
[៣២៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ពួកទេវតាជាន់វេហប្ផលៈ... ពួកទេវតាជាន់អវិហៈ... ពួកទេវតាជាន់អតប្បៈ... ពួកទេវតាជាន់សុទស្សៈ... ពួកទេវតាជាន់សុទស្សី... ពួកទេវតាជាន់អកនិដ្ឋៈ សុទ្ធតែមានអាយុវែង មានសម្បុរល្អ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាជាន់អកនិដ្ឋៈ។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។