ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​អភិ​ជាតិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​មាន​អភិ​ជាតិ​ល្អ​ដោយពិត​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​ទទួល​សុខវេទនា​ ​មិន​មាន​អាសវៈ​ ​មាន​សភាព​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​សេចក្តី​ប្រឹងប្រែង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​មាន​សេចក្តី​ប្រឹងប្រែង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ល្អ​ដោយពិត​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​ទទួល​សុខវេទនា​ ​មិន​មាន​អាសវៈ​ ​មាន​សភាព​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​កម្ម​ ​ដែល​ខ្លួន​ធ្វើ​ ​ក្នុង​កាលមុន​ ​ព្រះ​តថាគត​ ​ក៏​គួរ​គេ​សរសើរ​បាន​ ​បើទុកជា​ពួក​សត្វ​ ​មិន​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​កម្ម​ ​ដែល​ខ្លួន​ធ្វើ​ក្នុង​កាលមុន​ក៏ដោយ​ ​ព្រះ​តថាគត​ ​ក៏​គង់​គេ​សរសើរ​បាន១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​ព្រះឥសូរ​ ​តាក់តែង​ឲ្យ​ ​ព្រះ​តថាគត​ ​ក៏​គួរ​គេ​សរសើរ​បាន​ ​បើទុកជា​ពួក​សត្វ​មិន​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​ព្រះឥសូរ​ ​តាក់តែង​ឲ្យ​ក៏ដោយ​ ​ព្រះ​តថាគត​ ​ក៏​គង់​គេ​សរសើរ​បាន១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​សង្គតិ​ ​និង​ភាវៈ​ ​ព្រះ​តថាគត​ ​ក៏​គួរ​គេ​សរសើរ​បាន​ ​បើទុកជា​ពួក​សត្វ​ ​មិន​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​សង្គតិ​ ​និង​ភាវៈ​ក៏ដោយ​ ​ព្រះ​តថាគត​ ​ក៏​គង់​គេ​សរសើរ​បាន១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​
ថយ | ទំព័រទី ៤៩ | បន្ទាប់