បញ្ច​ត្ត​យសូ​ត្រ​ ​ទី២​


 ​[​២៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​កាល​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​នោះ​ ​បាន​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​២៩​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​ជា​អ្នក​កំណត់​ ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​(​ខន្ធ​ក្នុង​អនាគត​)​ ​មាន​សេចក្តី​យល់ឃើញ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ហើយ​សំដែង​នូវ​ចំណែក​ ​នៃ​ទិដ្ឋិ​ច្រើនប្រការ​។​ ​គឺ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ ​(​ខ្លួន​)​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ១​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ១​។​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់