សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ទាំង​ឥតមាន​រោគ១​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​ការ​មិនកើត​ទៀត​ ​របស់​សត្វ​ដែល​មាននៅ១​។​ ​មួយទៀត​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​ថា​ ​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន១​ ​(​រួម​ជា៥ពួក​)​។​ ​តែបើ​បំប្រួញ​មកវិញ​ ​(​មាន​ត្រឹម៣ពួក​)​ ​គឺ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​បញ្ញត្ត​អត្តា​ ​ដែល​មាននៅ​ ​កាល​ស្លាប់​ទៅ​ហើយ​ ​មិន​មាន​រោគ​(​១​)​១​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​ការ​មិនកើត​ទៀត​ ​របស់​សត្វ​ ​ដែល​មាននៅ១​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​ថា​ ​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន១​។​ ​ទិដ្ឋិ​ទាំងនេះ​មាន​ ​៥ប្រការ​ ​រួម​មក​ជា៣ប្រការ​ ​ឬ​មាន៣ប្រការ​ ​ញែក​ទៅជា៥ប្រការ​វិញ​ ​ដោយ​ប្រការ​ ​ដូច្នេះ​ឯង​។​ ​នេះ​ជា​ឧទ្ទេស​ ​នៃ​ប្រជុំ​ទិដ្ឋិ​ ​៥ប្រការ​ ​ឬ៣ប្រការ​។​
​(​១​)​ ​ទិដ្ឋិ៣យ៉ាង​ខាងដើម​គឺ​ ​យល់ឃើញ​ថា​ ​អត្តា​មាន​សញ្ញា១​ ​អត្តា​មិន​មាន​សញ្ញា១​ ​អត្តា​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន១​ ​ទាំង៣នេះ​ ​រាប់​ទុក​ថា​តែ១វិញ​ ​ព្រោះ​មាន​សេចក្តី​យល់ឃើញ​ត្រូវគ្នា​ ​ប្លែក​គ្នា​ខ្លះ​ ​តែ​ត្រង់​សញ្ញា​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់