ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញាតិចថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញារកប្រមាណមិនបានថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ មួយទៀត សមណព្រាហ្មណ៍ពួកខ្លះ សំដែងនូវវិញ្ញាណកសិណ របស់សមណព្រាហ្មណ៍ទាំងនុ៎ះ ដែលជាអ្នកកន្លង នូវសញ្ញាខាងលើ ទាំង៧នុ៎ះថា មិនមានប្រមាណ មិនញាប់ញ័រខ្លះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ស្គាល់ច្បាស់ នូវដំណើរនោះថា ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបក៏មិនមែន មិនមានរូបក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ