សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​សញ្ញា​ដូចគ្នា​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​សញ្ញា​ផ្សេងគ្នា​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​សញ្ញា​តិច​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​សញ្ញា​រក​ប្រមាណ​មិនបាន​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​មួយទៀត​ ​បណ្តា​សញ្ញា​ទាំងនោះ​ ​ទោះជា​រូបសញ្ញា​ក្តី​ ​អរូបសញ្ញា​ក្តី​ ​សញ្ញា​ដូចគ្នា​ក្តី​ ​សញ្ញា​ផ្សេងគ្នា​ក្តី​ ​សញ្ញា​ណា​ ​ដែល​រាប់​ថា​បរិសុទ្ធ​ ​ខ្ពង់ខ្ពស់​ ​ប្រសើរ​ថ្លៃថ្លា​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​សំដែង​ ​(​នូវ​សញ្ញា​នោះ​)​ ​គឺ​អា​កិ​ញ្ចញ្ញា​យត​ន​សញ្ញា​ ​ដែល​បរិកម្ម​ថា​ ​អ្វី​តិចតួច​ ​មិន​មាន​ ​ថា​ជា​សញ្ញា​មិន​មាន​ប្រមាណ​ ​មិន​ញាប់ញ័រ​ ​តែ​សញ្ញា​ ​(​ទាំងអស់​)​នោះ​
ថយ | ទំព័រទី ៥៥ | បន្ទាប់