ជាសង្ខតធម៌ គឺមានបច្ច័យប្រជុំតាក់តែង ជារបស់គ្រោតគ្រាត ចំណែកខាងការរលត់ នៃសង្ខារទាំងឡាយមានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគត បានដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញនូវការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។
[៣១] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ។ ម្នាលភិក្ខុទាំងឡាយ