សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបក៏មិនមែន មិនមានរូបក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ ម្នាលភិក្ខុទាំងឡាយ តែបើបុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ និយាយយ៉ាងនេះថា អាត្មាអញ បើវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយ វៀរចាកវិញ្ញាណចេញហើយ នឹងដឹងនូវដំណើរជាទីមក (ចាប់បដិសន្ធិ) ឬដំណើរជាទីទៅ ការច្យុតិ ឬការកើតឡើង ឬការចម្រើនឡើង ការលូតលាស់ ឬធំទូលាយបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ (ព្រោះ) ការដែលមិនមានសញ្ញានោះ ជាសង្ខតធម៌ ជារបស់គ្រោតគ្រាត ចំណែកខាងការរលត់ទៅ នៃសង្ខារទាំងឡាយ មានពិត ព្រះនិព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។