គួរ​ព្យាយាម​លះ​វិវាទមូល​ ​ដ៏​លាមក​នោះ​ចេញ​ ​ម្នាល​អានន្ទ​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​មិនឃើញ​វិវាទមូល​ ​មាន​សភាព​យ៉ាងនេះ​ ​ឰដ៏​ខាងក្នុង​ក្តី​ ​ឰដ៏​ខាងក្រៅ​ក្តី​ ​ម្នាល​អានន្ទ​ ​ក្នុង​ដំណើរ​នោះ​ ​អ្នក​ទាំងឡាយ​ ​គួរ​ប្រតិបត្តិ​ ​ដើម្បីកុំឲ្យ​វិវាទមូល​ ​ដ៏​លាមក​នោះ​ឯង​ ​ហូរហៀរ​តទៅទៀត​ ​ការ​លះបង់​វិវាទមូល​ ​ដ៏​លាមក​នុ៎ះ​ ​រមែង​មាន​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​ការ​មិន​ឲ្យ​វិវាទមូល​ ​ដ៏​លាមក​ ​ហូរហៀរ​តទៅទៀត​ ​រមែង​មាន​ ​ដោយ​ប្រការ​យ៉ាងនេះ​។​
 [​៥៦​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ច្រើន​លុបគុណ​គេ​ ​ជា​អ្នក​ច្រើន​លើកខ្លួន​.​.​.​ ​ជា​អ្នក​ច្រើន​ច្រណែន​ ​ជា​អ្នក​កំណាញ់​.​.​.​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​មាយា​.​.​.​ ​ជា​អ្នកមាន​ប្រាថ្នា​ដ៏​លាមក​ ​ជា​អ្នកមាន​សេចក្តី​ឃើញ​ខុស​.​.​.​ ​ជា​អ្នក​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​ស្ទាបអង្អែល​ ​(​នូវ​សីល​ ​និង​ទិដ្ឋិ​)​ ​ជា​អ្នក​ប្រកាន់​មាំ​ ​ជា​អ្នក​លះបង់​បាន​ដោយ​កម្រ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​ស្ទាបអង្អែល​ ​ជា​អ្នក​ប្រកាន់​មាំ​ ​ជា​អ្នក​លះបង់​បាន​ដោយ​កម្រ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះ​សាស្តា​ផង​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះធម៌​ផង​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះសង្ឃ​ផង​ ​ជា​អ្នក​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​។​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់