និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​រលឹក​ឃើញ​ ​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​ខ្ញុំ​ត្រូវហើយ​ ​ពាក្យ​នេះ​ ​ខ្ញុំ​និយាយលេង​ទេ​ ​ពាក្យ​នេះ​ ​ខ្ញុំ​និយាយ​ក្លែង​ទេ​ ​ខ្ញុំ​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​ខ្ញុំ​ត្រូវហើយ​ ​មិនឃើញ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​តស្ស​បា​បិយ​សិកា​ ​យ៉ាងនេះ​ឯង​។​ ​ការ​រម្ងាប់​អធិករណ៍​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​ ​ដោយ​តស្ស​បា​បិយ​សិកា​ ​យ៉ាងនេះ​ឯង​។​ ​
 [​៦៤​]​ ​ម្នាល​អានន្ទ​ ​ចុះ​តិណ​វត្ថា​រកៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​បាន​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ទាំងអស់​នោះ​ឯង​ ​គប្បី​ព្រមព្រៀង​ប្រជុំ​គ្នា​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​ភិក្ខុ១រូប​ ​ដែល​ជា​អ្នក​ឈ្លាស​ ​ជាង​ភិក្ខុ​ដែល​ជា​បក្ខពួក​ជាមួយគ្នា​ ​គប្បី​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​យើងខ្ញុំ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ ​នាំគ្នា​បង្កហេតុ​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់