សរ​ ​គឺ​តណ្ហា​នោះ​ ​អាត្មាអញ​ ​បាន​លះបង់​ហើយ​ ​ទោស​ជា​ពិស​ ​គឺ​អវិជ្ជា​ ​អាត្មាអញ​ ​បាន​នាំចេញ​ហើយ​ ​អាត្មាអញ​ ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ហើយ​ ​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ ​ដូច្នេះ​ជាដើម​ ​ជា​ការ​មានប្រយោជន៍​។​ ​តែ​ភិក្ខុ​នោះ​ ​បែរជា​ប្រក​បរឿយៗ​ ​នូវ​អារម្មណ៍​មិនជា​ទី​សប្បាយ​ ​សម្រាប់​អ្នក​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ ​គឺ​ ​ប្រក​បរឿយៗ​ ​នូវ​ការ​ឃើញ​រូប​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ចក្ខុ​ ​ប្រក​បរឿយៗ​ ​នូវ​សំឡេង​មិនជា​ទី​សប្បាយ​ ​ដោយ​សោតៈ​ ​ប្រក​បរឿយៗ​ ​នូវ​ក្លិន​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ឃានៈ​ ​ប្រក​បរឿយៗ​ ​នូវ​រស​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ជិវ្ហា​ ​ប្រក​បរឿយៗ​ ​នូវ​ផោដ្ឋព្វៈ​ ​មិនជា​ទី​សប្បាយ​ ​ដោយ​កាយ​ ​ប្រក​បរឿយៗ​ ​នូវ​ធម្មារម្មណ៍​ ​មិនជា​ទី​សប្បាយ​ ​ដោយចិត្ត​។​ ​កាល​ភិក្ខុ​នោះ​ ​ប្រក​បរឿយៗ​ ​នូវ​ការ​ឃើញ​រូប​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ចក្ខុ​ ​ប្រក​បរឿយៗ​ ​នូវ​សំឡេង​ ​មិនជា​ទី​សប្បាយ​ ​ដោយ​សោតៈ​ ​ប្រក​បរឿយៗ​ ​នូវ​ក្លិន​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ឃានៈ​ ​ប្រក​បរឿយៗ​ ​នូវ​រស​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ជិវ្ហា​ ​ប្រក​បរឿយៗ​ ​នូវ​ផោដ្ឋព្វៈ​ ​មិនជា​ទី​សប្បាយ​ ​ដោយ​កាយ​ ​ប្រក​បរឿយៗ​ ​នូវ​ធម្មារម្មណ៍​ ​មិនជា​ទី​សប្បាយ​ ​ដោយចិត្ត​ ​រាគៈ​ ​ក៏​គ្រប​សង្កត់ចិត្ត​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់