មិន​ប្រក​បរឿយៗ​ ​នូវ​អារម្មណ៍​ ​មិនជា​ទី​សប្បាយ​ ​សម្រាប់​បុគ្គល​អ្នកមាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ឡើយ​ ​គឺ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ឃើញ​រូប​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ចក្ខុ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សំឡេង​មិនជា​ទី​សប្បាយ​ ​ដោយ​សោតៈ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ក្លិន​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ឃានៈ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​រស​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ជិវ្ហា​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ផោដ្ឋព្វៈ​ ​មិនជា​ទី​សប្បាយ​ដោយ​កាយ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ធម្មារម្មណ៍​ ​មិនជា​ទី​សប្បាយ​ ​ដោយចិត្ត​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ឃើញ​រូប​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ចក្ខុ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សំឡេង​ ​មិនជា​ទី​សប្បាយ​ ​ដោយ​សោតៈ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ក្លិន​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ឃានៈ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​រស​ ​មិនជា​ទី​សប្បាយ​ ​ដោយ​ជិវ្ហា​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ផោដ្ឋព្វៈ​ ​មិនជា​ទី​សប្បាយ​ ​ដោយ​កាយ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ធម្មារម្មណ៍​ ​មិនជា​ទី​សប្បាយ​ ​ដោយចិត្ត​ ​រាគៈ​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​។​ ​លុះ​ភិក្ខុ​នោះ​ ​មិន​ត្រូវ​រាគៈ​គ្រប​សង្កត់ចិត្ត​ហើយ​ ​ក៏​មិនដល់​នូវ​មរណៈ​ ​ឬមិន​ដល់​នូវ​ទុក្ខ​ ​ស្ទើរតែ​មរណៈ​ទេ​។​ ​ម្នាល​សុ​នក្ខត្ត​ ​ដូច​បុរស​ត្រូវ​សរ​ ​ដែល​ត្រាំ​ដោយ​ថ្នាំពិស​ ​ជ្រាប​ជោកជាំ​ហើយ​។​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់