[​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយសាវ័ក​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​កាម​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​កាម​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បរលោក​ក្តី​ ​កាម​សញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​កាម​សញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បរលោក​ក្តី​ ​រូប​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​រូប​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បរលោក​ក្តី​ ​រូបសញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​រូបសញ្ញា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បរលោក​ក្តី​ ​ទាំង​មួយគូ​នុ៎ះ​ ​ជា​របស់​មិន​ទៀង​ ​ធម្មជាត​ណា​មិន​ទៀង​ ​ធម្មជាត​នោះ​ ​មិន​គួរ​ដើម្បី​ត្រេកអរ​ឡើយ​ ​មិន​គួរ​ដើម្បី​សរសើរ​ ​មិន​គួរ​ដើម្បី​ចូលចិត្ត​ឡើយ​។​ ​កាលបើ​អរិយសាវ័ក​នោះ​ ​ប្រតិបត្តិ​យ៉ាងនេះ​ ​មាន​កិរិយា​នៅ​ ​ក្នុង​សេចក្តី​ប្រតិបត្តិ​នោះ​ ​ដោយ​ច្រើន​ហើយ​ ​ចិត្ត​ក៏​រមែង​ជ្រះថ្លា​ ​ក្នុង​អាយតនៈ​ ​គឺ​ហេតុ​ ​កាលបើ​សេចក្តី​ជ្រះថ្លា​មាន​ហើយ​ ​អរិយសាវ័ក​នោះ​ ​ក៏​ដល់​នូវ​អានេ​ញ្ជ​ធម៌​(​១​)​ ​ក្នុង​កាល​ឥឡូវនេះ​ផង​ ​ចុះចិត្តស៊ប់​ ​ដោយ​បញ្ញា​ផង​។​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​បន្ទាប់​អំពី​មរណៈ​ ​សំវត្តនិក​វិញ្ញាណ​នោះ​ ​ក៏​នឹង​ដល់​នូវ​អានេ​ញ្ជ​ធម៌​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​អានេ​ញ្ជ​សប្បាយ​ប្ប​ដិ​បទា​ ​ទី៣​។​
​(​១​)​ ​ក្នុង​ទីនេះ​ ​សំដៅយក​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់