[​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយសាវ័ក​ ​ទៅ​នៅក្នុង​ព្រៃ​ក្តី​ ​ទៅ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​ទៅ​នៅក្នុង​ផ្ទះ​ដ៏​ស្ងាត់​ក្តី​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​ធម្មជាត​នេះ​ ​សូន្យ​ ​ចាក​ខ្លួន​ ​ឬចា​ក​របស់​ដែល​អាស្រ័យ​នឹង​ខ្លួន​ក្តី​។​ ​កាលបើ​អរិយសាវ័ក​នោះ​ ​ប្រតិបត្តិ​យ៉ាងនេះ​ ​មាន​កិរិយា​នៅ​ ​ក្នុង​សេចក្តី​ប្រតិបត្តិ​នោះ​ ​ដោយ​ច្រើន​ហើយ​ ​ចិត្ត​ក៏​រមែង​ជ្រះថ្លា​ ​ក្នុង​អាយតនៈ​ ​គឺ​ហេតុ​ ​កាលបើ​សេចក្តី​ជ្រះថ្លា​មាន​ហើយ​ ​អរិយសាវ័ក​នោះ​ ​ក៏​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ក្នុង​កាល​ឥឡូវនេះ​ផង​ ​ចុះចិត្តស៊ប់​ ​ដោយ​បញ្ញា​ផង​។​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​បន្ទាប់​អំពី​មរណៈ​ ​សំវត្តនិក​វិញ្ញាណ​នោះ​ ​ក៏​នឹង​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​អា​កិ​ញ្ចញ្ញា​យត​ន​សប្បាយ​ប្ប​ដិ​បទា​ ​ទី២​។
ថយ | ទំព័រទី ១៤៥ | បន្ទាប់