ជា​មានការ​សិក្សា​ជាលំដាប់​ ​មានការ​ធ្វើជា​លំដាប់​ ​មាន​បដិបទា​ជាលំដាប់​ ​ក្នុង​វិជ្ជា​របស់​ខ្មាន់ធ្នូ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឯ​យើង​ទាំងឡាយ​ ​ជា​អ្នក​រាប់​(​១​)​ ​អ្នក​ចិញ្ចឹមជីវិត​ ​ដោយ​ការរាប់​ ​ក៏​ប្រាកដជា​មានការ​សិក្សា​ជាលំដាប់​ ​មានការ​ធ្វើជា​លំដាប់​ ​មាន​បដិបទា​ជាលំដាប់​ ​ក្នុង​ការរាប់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​យើង​ទាំងឡាយ​ ​បាន​នូវ​កូនសិស្ស​ទាំងឡាយ​ ​រមែង​បង្រៀន​ឲ្យ​រាប់​ជាដំបូង​យ៉ាងនេះ​ថា​ ​មួយ​ ​ចំនួន​មួយ​ ​ពីរ​ ​ចំនួន​ពីរ​ ​បី​ ​ចំនួន​បី​ ​បួន​ ​ចំនួន​បួន​ ​ប្រាំ​ ​ចំនួន​ប្រាំ​ ​ប្រាំមួយ​ ​ចំនួន​ប្រាំមួយ​ ​ប្រាំពីរ​ ​ចំនួន​ប្រាំពីរ​ ​ប្រាំបី​ ​ចំនួន​ប្រាំបី​ ​ប្រាំបួន​ ​ចំនួន​ប្រាំបួន​ ​ដប់​ ​ចំនួន​ដប់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យើង​ទាំងឡាយ​ ​បង្រៀន​ឲ្យ​រាប់​ដល់​មួយ​រយ​ក៏​មាន​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​ ​អាច​ដើម្បី​បញ្ញត្ត​ ​នូវ​ការសិក្សា​ជាលំដាប់​ ​ការ​ធ្វើជា​លំដាប់​ ​បដិបទា​ជាលំដាប់​ ​ក្នុង​ធម្មវិន័យ​នេះ​បាន​យ៉ាងនោះ​ដែរ​ឬ​។​
​(​១​)​ ​ជា​អ្នកចេះដឹង​វិធី​រាប់​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់