រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ក្នុង​ដែន​មគធៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​សួរ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ ​ដ៏​ចំរើន​ ​ក្នុង​កាល​អម្បាញ់មិញ​នេះ​ ​លោកម្ចាស់​ប្រជុំ​គ្នា​ពោល​អំពី​រឿង​អ្វី​ហ្ន៎​ ​មួយទៀត​ ​ពាក្យជា​ចន្លោះ​ដូចម្តេច​ ​ដែល​លោកម្ចាស់​ធ្វើមិនទាន់​ស្រេច​។​ ​ព្រះ​អានន្ទ​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​ ​បាន​សួរ​អាត្មា​ក្នុង​ទីនេះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ណា​ ​ភិក្ខុ​មួយ​រូប​ ​ដែល​ប្រកបដោយ​ធម៌​ទាំងឡាយ​នោះ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​ប្រការ​ទាំងពួង​ ​មាន​ដែរ​ឬទេ​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​ ​សួរ​យ៉ាងនេះ​ហើយ​ ​អាត្មា​ក៏បាន​ប្រាប់​ទៅ​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​វិញ​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ណា​ ​សូម្បី​ភិក្ខុ​មួយ​រូប​ ​ដែល​ប្រកបដោយ​ធម៌​ទាំងឡាយ​នោះ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​ប្រការ​ទាំងពួង​ ​មិន​មាន​ទេ​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អ្នកបង្កើត​ផ្លូវ​ ​ដែល​មិនទាន់​កើតឡើង​ ​ជា​អ្នក​រៀបចំ​ផ្លូវ​ដែល​មិនទាន់​រៀបចំ​ ​ជា​អ្នក​ប្រាប់ផ្លូវ​ ​ដែលគេ​មិនបាន​ប្រាប់​ ​ជា​អ្នក​ស្គាល់ផ្លូវ​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់