បូជា​នូវ​បុគ្គល​ដែល​គួរ​បូជា​ ​យ៉ាងនេះ​ ​ឱ​ត្រូវ​ណាស់​ហើយ​ ​ដែល​លោក​ដ៏​ចម្រើន​ទាំងនេះ​ ​ធ្វើសក្ការៈ​ ​នូវ​បុគ្គល​ដែល​គួរ​ធ្វើសក្ការៈ​ ​ធ្វើការ​គោរព​ ​នូវ​បុគ្គល​ដែល​គួរ​គោរព​ ​រាប់អាន​ ​នូវ​បុគ្គល​ដែល​គួរ​រាប់អាន​ ​បូជា​នូវ​បុគ្គល​ដែល​គួរ​បូជា​ ​ព្រោះថា​ ​បើ​លោក​ដ៏​ចម្រើន​ទាំងនោះ​ ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​នូវ​បុគ្គល​បែបនេះ​ទេ​ ​តើ​ឲ្យ​លោក​ដ៏​ចម្រើន​ទាំងនោះ​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​នឹង​បុគ្គល​បែប​ណា​វិញ​។​ ​
 [​១១៥​]​ ​គ្រានោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ក្នុង​ដែន​មគធៈ​ ​ក៏​សួរ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ចុះ​ព្រះ​អានន្ទ​ ​នៅក្នុង​ទីណា​ ​ឥឡូវនេះ​។​ ​ព្រះ​អានន្ទ​ឆ្លើយ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ឥឡូវនេះ​ ​អាត្មា​នៅក្នុង​វត្ត​វេឡុវ័ន​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​វត្ត​វេឡុវ័ន​ ​ជាទី​គួរ​ត្រេកអរ​ផង​ ​មាន​សំឡេង​តិច​ផង​ ​មាន​សេចក្តី​គឹកកង​តិច​ផង​ ​មាន​ខ្យល់​រំ​ភើយ​ៗ​(​១​)​ ​ជាទី​គួរ​ធ្វើការ​សម្ងាត់​របស់​មនុស្ស​ ​ជាទី​សមគួរ​នឹង​ពួន​សម្ងំ​ដែរ​ឬ​។​ ​អើ​ ​ព្រាហ្មណ៍​ ​វត្ត​វេឡុវ័ន​ ​ជាទី​គួរ​ត្រេកអរ​ផង​ ​មាន​សំឡេង​តិច​ផង​ ​មាន​សេចក្តី​គឹកកង​តិច​ផង​ ​មាន​ខ្យល់​រំ​ភើយ​ៗ​ ​
​(​១​)​ ​ប្រាសចាក​ខ្យល់​ ​ដែល​ផ្សាយ​ចេញ​ ​អំពី​សរីរៈ​នៃ​ជន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់