សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​(​បាន​ដល់​)​ ​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​បាន​ដល់​នូវ​តតិយជ្ឈាន​.​.​.​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ហើយ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ទ្រង់​សរសើរ​នូវ​ឈាន​ ​មាន​សភាព​ដូច្នេះ​ឯង​។​
 [​១១៨​]​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បានឮ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​អង្គ​នោះ​ ​ទ្រង់​តិះដៀល​នូវ​ឈាន​ ​ដែល​គួរ​តិះដៀល​ ​ទ្រង់​សរសើរ​នូវ​ឈាន​ ​ដែល​គួរ​សរសើរ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​យើងខ្ញុំ​នឹង​សូមលា​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ព្រោះ​យើងខ្ញុំ​បាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​សំគាល់​ ​នូវ​កាលដែល​គួរ​នឹង​អញ្ជើញ​ទៅ​ ​ឥឡូវនេះ​ចុះ​។​ ​គ្រានោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់