តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ជា​ទុក្ខ​វិញ​ ​ដូច្នេះ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ចុះ​កម្ម​ណា​ ​ឲ្យផល​ជា​ទុក្ខ​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ជា​សុខ​វិញ​ ​ដូច្នេះ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​កម្ម​ណា​ ​ឲ្យផល​ក្នុង​អត្តភាព​ ​ដែល​សម្រេច​ហើយ​ ​គឺ​អត្តភាព​ក្នុង​បច្ចុប្បន្ន​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ក្នុង​អត្តភាព​ ​ដែល​មិនទាន់​សម្រេច​ ​គឺ​អត្តភាព​ក្នុង​បរលោក​វិញ​ ​ដូច្នេះ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ចុះ​កម្ម​ណា​ ​ឲ្យផល​ក្នុង​អត្តភាព​ ​ដែល​មិនទាន់​ចាស់​ក្លា​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ក្នុង​អត្តភាព​ ​ដែល​ចាស់​ក្លា​វិញ​ ​ដូច្នេះ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់