[​១២២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​សេចក្តី​ត្រេកត្រអាល​ផ្សេងគ្នា​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥នោះ​ ​មាន​ដែរ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មាន​ ​ដូច្នេះ​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​គប្បី​មាន​រូប​យ៉ាងនេះ​ ​ក្នុង​អនាគតកាល​ ​គប្បី​មាន​វេទនា​យ៉ាងនេះ​ ​ក្នុង​អនាគតកាល​ ​គប្បី​មាន​សញ្ញា​យ៉ាងនេះ​ ​ក្នុង​អនាគតកាល​ ​គប្បី​មាន​សង្ខារ​យ៉ាងនេះ​ ​ក្នុង​អនាគតកាល​ ​គប្បី​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​អនាគតកាល​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​ត្រេកត្រអាល​ផ្សេងគ្នា​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥​ ​មាន​យ៉ាងនេះ​ឯង​។​
 [​១២៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះឈ្មោះ​របស់​ខន្ធ​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ ​រូប​ណាមួយ​ ​ទោះជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ទោះ​រូប​ណា​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​នេះ​ឈ្មោះថា​ ​រូប​ខន្ធ​ ​វេទនា​ ​ណាមួយ​.​.​.​ ​សញ្ញា​ណាមួយ​.​.​.​ ​សង្ខារ​ណាមួយ​ ​.​.​.​.​ ​វិញ្ញាណ​ណាមួយ​
ថយ | ទំព័រទី ១៩២ | បន្ទាប់