ម្នាល​ភិក្ខុ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ឯង​ ​អនុស័យ​គឺ​ ​អហង្ការ​មានៈ​ ​និង​មមង្ការ​មានៈ​ ​ក្នុង​កាយ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងពួង​ជា​ខាងក្រៅ​ផង​ ​មិន​មាន​។​
 [​១២៩​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​កើតឡើង​ ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​បានឮ​ថា​ ​រូប​ជា​អនត្តា​ ​វេទនា​ជា​អនត្តា​ ​សញ្ញា​ជា​អនត្តា​ ​សង្ខារ​ជា​អនត្តា​ ​វិញ្ញាណ​ជា​អនត្តា​ ​កម្ម​ដែល​អនត្តា​ធ្វើ​ហើយ​ ​នឹង​ពាល់ត្រូវ​នូវ​ខ្លួន​ដូចម្តេច​បាន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ជ្រាប​នូវ​សេចក្តី​ត្រិះរិះ​ ​នៃ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ដោយ​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ហើយ​ ​ក៏​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការណ៍​នុ៎ះ​ ​រមែង​មាន​ពិត​ ​គឺ​ត្រង់​ដែល​មោឃបុរស​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនដឹង​ ​ប្រកបដោយ​អវិជ្ជា​ ​សំគាល់​នូវ​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ថា​ជា​ពាក្យ​គួរ​ប្រព្រឹត្ត​កន្លង​ដោយចិត្ត​ ​ដែល​មាន​តណ្ហា​ជាធំ​ថា​ ​អើហ្ន៎​ ​បានឮ​ថា​ ​រូប​ជា​អនត្តា​ ​វេទនា​ជា​អនត្តា​ ​សញ្ញា​ជា​អនត្តា​ ​សង្ខារ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់