[​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​មាន​វាចា​ជា​អសប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​ក្នុង​លោក​នេះ​ ​មាន​ពាក្យ​កុហក​ ​ពាក្យ​ញុះញង់​ ​ពាក្យទ្រគោះ​ ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​មាន​វាចា​ជា​អសប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​មានការ​ងារ​ជា​អសប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​មានការ​ងារ​ជា​អសប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​មាន​ទិដ្ឋិ​ជា​អសប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​ ​ផលវិបាក​នៃ​កម្ម​ល្អ​ ​និង​អាក្រក់​ ​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោកខាងមុខ​មិន​មាន​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់