[​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​នោះ​ឯង​ ​ប្រកបដោយ​អសទ្ធម្ម​យ៉ាងនេះ​ ​មានការ​សេពគប់​ជា​អសប្បុរស​យ៉ាងនេះ​ ​មានគំនិត​ជា​អសប្បុរស​យ៉ាងនេះ​ ​មាន​សេចក្តី​ប្រឹក្សា​ជា​អសប្បុរស​ ​យ៉ាងនេះ​ ​មាន​វាចា​ជា​អសប្បុរស​យ៉ាងនេះ​ ​មានការ​ងារ​ជា​អសប្បុរស​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​ជា​អសប្បុរស​យ៉ាងនេះ​ ​ឲ្យ​ទាន​ជា​អសប្បុរស​យ៉ាងនេះ​ហើយ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​តែង​ទៅ​កើត​ក្នុង​គតិ​ ​របស់​ពួក​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គតិ​របស់​ពួក​អសប្បុរស​ ​តើ​ដូចម្តេច​ ​គតិ​របស់​ពួក​អសប្បុរស​ ​គឺ​នរក​ ​ឬ​កំណើត​តិរច្ឆាន​។​ ​
 [​១៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​អាច​ស្គាល់​នូវ​សប្បុរស​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការណ៍​នុ៎ះ​ ​រមែង​មាន​ពិត​ ​គឺ​ត្រង់​ដែល​សប្បុរស​ ​អាច​ស្គាល់​នូវ​សប្បុរស​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សប្បុរស​ ​អាច​ស្គាល់​នូវ​អសប្បុរស​ថា​ ​អ្នកនេះ​ជា​អសប្បុរស​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការណ៍​នុ៎ះ​ ​ក៏​រមែង​មាន​ពិត​ ​គឺ​ត្រង់​ដែល​សប្បុរស​ ​អាច​ស្គាល់​នូវ​អសប្បុរស​ថា​ ​អ្នកនេះ​ជា​អសប្បុរស​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់