[​១៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សារីបុត្រ​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​ដល់​នូវ​សេចក្តី​វិនាស​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​មិន​មានទុក្ខ​ ​មិន​មាន​សុខ​ ​មានតែ​សតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​។​ ​ធម៌​ទាំងឡាយ​ ​គឺ​ឧបេក្ខា​ ​អ​ទុ​ក្ខម​សុខវេទនា​ ​សេចក្តី​បរិសុទ្ធិ​ ​ការ​មិន​ចងចិត្ត​ ​សតិ​បរិសុទ្ធិ​ ​ចិ​ត្តេ​ក​គ្គ​តា​ ​ផស្សៈ​ ​វេទនា​ ​សញ្ញា​ ​ចេតនា​ ​វិញ្ញាណ​ ​ឆន្ទៈ​ ​អធិ​មោក្ខៈ​ ​វីរិយៈ​ ​សតិ​ ​ឧបេក្ខា​ ​និង​មនសិ​កា​រៈ​ណា​ ​ដែល​មាន​ក្នុង​ចតុត្ថជ្ឈាន​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​នោះ​ ​បាន​កំណត់​តាមលំដាប់​ហើយ​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ ​ក៏​កើតឡើង​ ​ដឹង​ច្បាស់​ក៏​តាំងនៅ​ ​ដឹង​ច្បាស់​ ​ក៏​ដល់​នូវ​កិរិយា​រលត់​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ធម៌​ទាំងនេះ​ ​មិនដែល​មាន​ ​ត្រឡប់ទៅ​ជា​មាន​ ​មាន​ហើយ​ ​ត្រឡប់ទៅ​ជា​គ្មាន​វិញ​ ​យ៉ាងនេះ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​នៅ​ ​មិន​ជាប់​នៅ​ ​ក្នុង​ធម៌​ទាំងនោះ​ ​ជា​អ្នក​រួច​ស្រឡះ​ ​(​ចាក​កាម​រាគៈ​)​ ​ប្រាសចាក​ ​(​យោ​គៈ​)​ ​មានចិត្ត​មិន​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​គឺ​ការ​រលាស់ខ្លួន​ ​ចេញ​ចាក​ភព​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​តែង​មានដល់​សារីបុត្រ​នោះ​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់