[​១៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សារីបុត្រ​កន្លង​ផុត​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​។​ ​ធម៌​ទាំងឡាយ​ ​គឺ​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​ ​ចិ​ត្តេ​ក​គ្គ​តា​ ​ផស្សៈ​ ​វេទនា​ ​សញ្ញា​ ​ចេតនា​ ​វិញ្ញាណ​ ​ឆន្ទៈ​ ​អធិ​មោក្ខៈ​ ​វីរិយៈ​ ​សតិ​ ​ឧបេក្ខា​ ​និង​មនសិ​កា​រៈ​ណា​ ​ដែល​មាន​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដែល​សារីបុត្រ​នោះ​ ​បាន​កំណត់​តាមលំដាប់​ហើយ​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ហើយ​ ​ក៏​កើតឡើង​ ​ដឹង​ច្បាស់​ហើយ​ ​ក៏​តាំងនៅ​ ​ដឹង​ច្បាស់​ហើយ​ ​ក៏​ដល់​នូវ​កិរិយា​រលត់​ទៅ​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ធម៌​ទាំងនេះ​ ​មិនដែល​មាន​ ​ត្រឡប់ទៅ​ជា​មាន​ ​ដែល​ធ្លាប់​មាន​ហើយ​ ​ត្រឡប់ទៅ​ជា​គ្មាន​វិញ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​នៅ​ ​មិន​ជាប់​ចំពាក់​នៅ​ ​ក្នុង​ធម៌​ទាំងនោះ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ចាក​កាម​រាគៈ​ ​ប្រាសចាក​យោ​គៈ​ ​មានចិត្ត​មិន​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​គឺ​ការ​រលាស់ខ្លួន​ ​ចេញ​ចាក​ភព​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​រមែង​មានដល់​សារីបុត្រ​នោះ​។​
ថយ | ទំព័រទី ២២០ | បន្ទាប់