[​១៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សារីបុត្រ​កន្លង​ផុត​ ​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយសព្វគ្រប់​ ​ហើយ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​។​ ​សារីបុត្រ​នោះ​ ​ជា​អ្នកមាន​ស្មារតី​ចេញ​ចាក​សមាបត្តិ​នោះ​។​ ​លុះ​សារីបុត្រ​នោះ​ ​មានស្មារតី​ចេញ​ចាក​សមាបត្តិ​នោះ​ហើយ​ ​ក៏​ពិចារណា​ឃើញ​ ​នូវ​ពួក​ធម៌​ ​ដែល​កន្លងទៅ​ ​រលត់​ទៅ​ ​ប្រែប្រួល​ទៅ​ហើយ​ថា​ ​ពួក​ធម៌​ទាំងនោះ​ ​មិនដែល​មាន​ ​ត្រឡប់ទៅ​ជា​មាន​ ​ដែល​ធ្លាប់​មាន​ហើយ​ ​ត្រឡប់ទៅ​ជា​គ្មាន​វិញ​ ​យ៉ាងនេះ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​នៅ​ ​មិន​ជាប់​នៅ​ ​ក្នុង​ធម៌​ទាំងនោះ​ឡើយ​ ​ជា​អ្នក​រួច​ស្រឡះ​ ​ចាក​កាម​រាគៈ​ ​ប្រាសចាក​យោ​គៈ​ ​មានចិត្ត​មិន​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​គឺ​ការ​រលាស់ខ្លួន​ ​ចេញ​ចាក​ភព​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​រមែង​មានដល់​សារីបុត្រ​នោះ​។​
ថយ | ទំព័រទី ២២២ | បន្ទាប់