រួច​ស្រឡះ​ចាក​កាម​រាគៈ​ ​ប្រាសចាក​យោ​គៈ​ ​ឥតមាន​ចិត្ត​រពើតរពើង​ឡើយ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ ​(​មិន​លុះ​)​ក្នុង​រសារម្មណ៍​ដែល​ទទួល​ហើយ​ទេ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ ​(​មិន​លុះ​)​ក្នុង​សទ្ទារម្មណ៍​ដែល​ឮ​ហើយ​ទេ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​ ​មិន​ជាប់​ចំពាក់​នៅក្នុង​អារម្មណ៍​ ​ដែល​ដឹង​ច្បាស់​ហើយ​ទេ​ ​រួច​ស្រឡះ​ចាក​កាមរាគ​ ​ប្រាសចាក​យោ​គៈ​ ​ឥតមាន​ចិត្ត​រពើតរពើង​ឡើយ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​បាន​ជា​ចិត្ត​រួច​ស្រឡះ​ ​ចាក​អាសវ​ធម៌​ទាំងឡាយ​ ​មិន​ប្រកាន់​ក្នុង​វោហារ​ ​ទាំង៤ម៉ាត់​នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ត្រេកអរ​ ​អនុមោទនា​ ​នូវ​ភាសិត​របស់​ភិក្ខុ​នោះ​ថា​ ​សាធុ​ ​ដូច្នេះ​។​ ​លុះ​ភិក្ខុ​ត្រេកអរ​ ​អនុមោទនា​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះហើយ​ ​ត្រូវ​សួរ​ប្រស្នា​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​ឧបាទានក្ខន្ធ៥នេះ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​ទ្រង់​សំដែង​ទុក​មក​ហើយ​ ​ដោយ​ប្រពៃ​ ​ឧបាទានក្ខន្ធ​ទាំង៥​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១
ថយ | ទំព័រទី ២២៨ | បន្ទាប់