ម្នាល​អាវុសោ​ ​ខ្ញុំ​ ​(​ដឹង​ច្បាស់​)​ ​នូវ​សង្ខារ​ទាំងឡាយ​ ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​វិញ្ញាណ​ថា​ ​មាន​កម្លាំង​ថយ​ ​ដល់​នូវ​ការ​វិនាស​ ​មិនជា​ទី​ត្រេកអរ​ ​ហើយ​ដឹង​ច្បាស់​ថា​ ​សេចក្តី​ប្រកាន់​មាំ​ ​ការ​អធិដ្ឋាន​ ​ការ​ចូលចិត្ត​ស៊ប់​ ​និង​ការ​ដេក​នៅ​ ​របស់​ចិត្ត​ណា​ ​ក្នុង​វិញ្ញាណ​ ​ចិត្ត​របស់ខ្ញុំ​ ​ក៏​ផុត​ស្រឡះ​ ​ព្រោះ​អស់​ទៅ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​រលត់​ ​ព្រោះ​លះបង់​ ​ព្រោះ​កំចាត់​បង់​ ​នូវ​សេចក្តី​ប្រកាន់​មាំ​ ​ជាដើម​នោះ​ ​ម្នាល​អាវុសោ​ ​កាលបើ​ខ្ញុំ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​ក៏​ផុត​ ​ចាក​អាសវ​ធម៌​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​ ​របស់​ភិក្ខុ​នោះ​ថា​ ​សាធុ​ ​ដូច្នេះ​។​ ​លុះ​ភិក្ខុ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះហើយ​ ​ត្រូវ​សួរ​ប្រស្នា​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​ធាតុ៦នេះ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​សំដែង​ ​ដោយ​ប្រពៃ​ហើយ​ ​ធាតុ​ទាំង៦​ ​តើ​ដូចម្តេច​ ​គឺ​ ​បឋវីធាតុ១
ថយ | ទំព័រទី ២៣០ | បន្ទាប់