[​១៧៤​]​ ​ខ្ញុំ​នោះ​ ​បរិបូណ៌​ដោយ​ការ​សង្រួម​ក្នុង​ឥន្ទ្រិយ​ ​ដ៏​ប្រសើរ​នេះ​ហើយ​ ​បាន​ទទួល​នូវ​សេចក្តី​សុខ​ ​មិន​មានទុក្ខ​ក្នុង​សន្តាន​។​ ​ខ្ញុំ​មាន​កិរិយា​ដឹង​ច្បាស់​ ​ក្នុង​ការ​ឈានទៅមុខ​ ​ឈាន​ថយក្រោយ​ ​ខ្ញុំ​មាន​កិរិយា​ដឹង​ច្បាស់​ ​ក្នុង​ការ​មើលទៅ​មុខ​ ​ងាកមើល​ទៅ​ខាង​ ​ខ្ញុំ​មាន​កិរិយា​ដឹង​ច្បាស់​ ​ក្នុង​ការ​បត់​ដៃ​ចូល​ ​និង​លាដៃ​ចេញ​ ​ខ្ញុំ​មាន​កិរិយា​ដឹង​ច្បាស់​ ​ក្នុង​ការប្រើ​ប្រាស់​សង្ឃាដិ​ ​បាត្រ​ ​ចីវរ​ ​ខ្ញុំ​មាន​កិរិយា​ដឹង​ច្បាស់​ ​ក្នុង​ការ​ស៊ី​ ​ផឹក​ ​ទំពា​ ​ទទួល​រស​ ​ខ្ញុំ​មាន​កិរិយា​ដឹង​ច្បាស់​ ​ក្នុង​ការ​ធ្វើ​ឧច្ចារៈ​ ​បស្សាវៈ​ ​ខ្ញុំ​មាន​កិរិយា​ដឹង​ច្បាស់​ ​ក្នុង​ការ​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់​ ​និយាយ​ ​នៅ​ស្ងៀម​។​
 [​១៧៥​]​ ​ខ្ញុំ​នោះ​ ​បរិបូណ៌​ដោយ​សីលក្ខន្ធ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​បរិបូណ៌​ដោយ​ឥន្ទ្រិយសំវរៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​បរិបូណ៌​ដោយ​សតិ​ ​និង​សម្បជញ្ញៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ក៏​អាស្រ័យ​នៅនឹង​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ញកភ្នំ​ ​ព្រៃស្មសាន​ ​ដងព្រៃ​ ​ទីវាល​ ​គំនរចំបើង​។​ ​ខ្ញុំ​នោះ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​អង្គុយ​
ថយ | ទំព័រទី ២៤២ | បន្ទាប់