[​១៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អសប្បុរស​ ​ព្រោះ​កន្លង​ផុត​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​ ​ហើយ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​។​ ​អសប្បុរស​នោះ​ ​តែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​បា​ននូ​វនេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​ឯ​ពួក​ភិក្ខុ​ដទៃ​ទាំងនេះ​ ​មិនមែន​ជា​អ្នក​បា​ននូ​វនេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ទេ​។​ ​អសប្បុរស​នោះ​ ​លើកតម្កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​តែ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​អសប្បុរិសធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​សេចក្តី​មិន​ញាប់ញ័រ​ ​ក្នុង​អារម្មណ៍​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​ពួក​ភិក្ខុ​សំ​គាល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​ដោយ​ធម្ម​ជា​ត​ណាៗ​ ​ធម្ម​ជា​ត​នោះ​ៗ​ ​នឹង​ទៅជា​ដទៃ​វិញ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ឲ្យ​តាំងនៅ​ខាងក្នុង​ ​ហើយ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​តែ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​សប្បុរិសធម៌​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់