ជាស្ត្រីប្រកបដោយអាជ្ញា ដោយហោចទៅ សូម្បីស្ត្រី ដែលគេនាវទុក ដោយផ្កាកម្រង ជាអ្នកប្រព្រឹត្តកន្លងស្ត្រីទាំងឡាយ មានសភាពដូច្នោះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវកាយសមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។
[២០២] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវកាយសមាចារ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់នូវបាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះ មានគ្រឿងសស្ត្រាដាក់ចុះ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិតអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ទ្រព្យណា ជារបស់បុគ្គលដទៃ ជាឧបករណ៍គ្រឿងត្រេកអរ របស់បុគ្គលដទៃ ដែលនៅក្នុងស្រុកក្តី នៅក្នុងព្រៃក្តី ជាអ្នកមិនកាន់យកនូវទ្រព្យនោះ ដែលគេមិនបានឲ្យ ដែលរាប់ចូលក្នុងការលួច លះបង់នូវកាមេសុមិច្ឆាចារ