កាល​ឃើញ​ ​ក៏​និយាយ​ថា​ ​ខ្ញុំ​ឃើញ​ក្តី​ ​ជា​អ្នក​មិន​ពោល​សម្បជានមុសាវាទ​ ​ព្រោះ​ហេតុ​ខ្លួន​ក្តី​ ​ព្រោះ​ហេតុ​អ្នកដទៃ​ក្តី​ ​ព្រោះ​ហេតុ​អាមិសៈ​ ​ដែល​ជា​សំណូក​បន្តិចបន្តួច​ក្តី​ ​ជា​អ្នក​លះបង់​នូវ​ពាក្យ​ញុះញង់​ ​វៀរចាក​ពាក្យ​ញុះញង់​ ​គឺ​ឮ​អំពី​ទី​ឯណេះ​ ​មិន​ប្រាប់​ក្នុង​ទីឯណោះ​ ​ដើម្បី​បំបែកពួក​ជន​ឯណេះ​ ​ឬឮ​ក្នុង​ទីឯណោះ​ ​មិន​ប្រាប់​ដល់​ពួក​ជន​ឯណេះ​ ​ដើម្បី​បំបែកពួក​ជន​ឯណោះ​ឡើយ​ ​ឬផ្សះ​ផ្សា​ពួក​ជន​ ​ដែល​បែកគ្នា​ហើយ​ ​ឬ​ជួយ​ជ្រោមជ្រែង​ពួក​ជន​ ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​មាន​សេចក្តី​ព្រមព្រៀង​គ្នា​ ​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​រីករាយ​ក្នុង​សេចក្តី​ព្រមព្រៀង​ ​ជា​អ្នក​និយាយ​តែ​សំដី​ ​ដែល​ធ្វើ​នូវ​សេចក្តី​ព្រមព្រៀង​ ​លះបង់​នូវ​ផរុសវាចា​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​វាចា​ណា​ដែល​ឥត​ទោស​ ​សុខ​ដល់​ត្រចៀក​ ​គួរ​ជាទីស្រឡាញ់​ ​ពេញ​ហឫទ័យ​ ​ជា​សំដី​អ្នកក្រុង​ ​ជាទី​រីករាយ​ ​ដល់​ជន​ច្រើន​ ​ជាទី​ពេញចិត្ត​ ​ដល់​ជន​ច្រើន​ ​ជា​អ្នក​និយាយ​តែ​សំដី​មាន​សភាព​ដូច្នោះ​ ​ជា​អ្នក​លះបង់​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​ ​វៀរ​ស្រឡះ​ចាក​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​ ​និយាយ​ត្រូវ​តាមកាល​ ​និយាយពិត​ ​និយាយ​អាថ៌​ ​និយាយ​ធម៌​ ​និយាយ​វិន័យ​ ​ជា​អ្នក​និយាយ​តែ​សំដី​ ​ដែល​គួរ​តាំង​ទុក​ក្នុងចិត្ត​ ​មាន​គ្រឿង​អាង​ ​មាន​ទីបំផុត​ ​ប្រកបដោយ​ប្រយោជន៍​ ​តាមកាល​គួរ​។​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់