បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​បុរស​នោះ​ ​មានចិត្ត​ត្រេក​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​មាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​មាន​សេចក្តី​ចង់បាន​ខ្លាំង​ ​ចំពោះ​ស្ត្រី​នោះ​ ​បាន​ជា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​កើតឡើង​បាន​ ​ព្រោះ​ឃើញ​ស្ត្រី​នោះ​ ​កំពុង​ឈរ​ជិត​ ​កំពុង​និយាយ​ ​កំពុង​សើច​ ​កំពុង​ញញឹម​ ​ជាមួយនឹង​បុរស​ឯទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អញ​ ​មានចិត្ត​ត្រេក​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​មាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​មាន​សេចក្តី​ចង់បាន​ខ្លាំង​ ​ចំពោះ​ស្ត្រី​នោះ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ការ​ចង្អៀតចង្អល់​ចិត្ត​ ​កើតឡើង​ ​ដល់​អញ​នោះ​ ​ព្រោះតែ​ឃើញ​ស្ត្រី​នោះ​ ​កំពុង​ឈរ​ជិត​ ​កំពុង​និយាយ​ ​កំពុង​សើច​ ​កំពុង​ញញឹម​ ​ជាមួយនឹង​បុរស​ឯទៀត​ ​បើ​ដូច្នោះ​ ​អញ​គួរតែ​លះបង់​ចោល​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​របស់​អញ​ ​ចំពោះ​ស្ត្រី​នោះ​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ចំពោះ​ស្ត្រី​នោះ​ ​បុរស​នោះ​ ​ក៏​លះបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​នោះ​ចេញ​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ ​ឃើញ​ស្ត្រី​នោះ​ ​កំពុង​ឈរ​ជិត​ ​កំពុង​និយាយ​ ​កំពុង​សើច​ ​កំពុង​ញញឹម​ ​ជាមួយនឹង​បុរស​ឯទៀត​។​
ថយ | ទំព័រទី ២៨ | បន្ទាប់