ជា​អ្នកមាន​សេចក្តី​បៀតបៀន​ ​មាន​សញ្ញា​ប្រកបដោយ​សេចក្តី​បៀតបៀន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​បុគ្គល​សេព​ ​នូវ​ការបាន​ចំពោះ​សញ្ញា​ ​មាន​សភាព​យ៉ាងនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​
 ​[​២១៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ការបាន​ចំពោះ​សញ្ញា​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ ​មាន​សញ្ញា​មិន​ប្រកបដោយ​អភិជ្ឈា​ ​ជា​អ្នក​មិន​មាន​ព្យាបាទ​ ​មាន​សញ្ញា​មិន​ប្រកបដោយ​ព្យាបាទ​ ​ជា​អ្នក​មិន​មាន​សេចក្តី​បៀតបៀន​ ​មាន​សញ្ញា​មិន​ប្រកបដោយ​សេចក្តី​បៀតបៀន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​បុគ្គល​សេព​ ​នូវ​ការបាន​ចំពោះ​សញ្ញា​ ​មាន​សភាព​យ៉ាងនេះ​ ​ពួក​អកុសលធម៌​ ​តែង​សាបសូន្យ​ ​ពួក​កុសលធម៌​ ​តែង​ចម្រើនឡើង​។​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់