[​២៤១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​ ​មាន​ ​អានន្ទ​ ​ម្នាល​អានន្ទ​ ​ធាតុ​ទាំងឡាយ៣នេះ​ ​គឺ​ ​កាមធាតុ​ ​រូបធាតុ​ ​អរូបធាតុ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដឹង​នូវ​ធាតុ​ទាំង៣នេះ​ ​ដោយហេតុ​ណា​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​២៤២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬ​។​ ​មាន​ ​អានន្ទ​ ​ម្នាល​អានន្ទ​ ​ធាតុ​ទាំងឡាយ២នេះ​ ​គឺ​ ​សង្ខ​តា​ធាតុ​ ​អ​សង្ខ​តា​ធាតុ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដឹង​នូវ​ធាតុ​ទាំងពីរ​នេះ​ ​ដោយហេតុ​ណា​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់