ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរា​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោ​មនស្សៈ​ ​ឧបា​យា​សៈ​ ​ក៏​កើត​ព្រម​ ​ការប្រជុំ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​យ៉ាងនេះ​ឯង​ ​ចំណែកខាង​ការ​រលត់​សង្ខារ​ ​ព្រោះ​អវិជ្ជា​ហ្នឹងឯង​ ​រលត់​មិន​សល់​ ​ការ​រលត់វិញ្ញាណ​ ​ព្រោះ​រលត់​សង្ខារ​ ​ការ​រលត់​នាមរូប​ ​ព្រោះ​រលត់វិញ្ញាណ​ ​ការ​រលត់​អាយតនៈ​ទាំង៦​ ​ព្រោះ​រលត់​នាមរូប​ ​ការ​រលត់​ផស្សៈ​ ​ព្រោះ​រលត់​អាយតនៈ​ទាំង៦​ ​ការ​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​ការ​រលត់​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​ការ​រលត់​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ ​ការ​រលត់​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​ការ​រលត់​ជាតិ​ ​ព្រោះ​រលត់​ភព​ ​ការ​រលត់​ជរា​និង​មរណៈ​ ​ព្រោះ​រលត់​ជាតិ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោ​មនស្សៈ​ ​ឧបា​យា​សៈ​ ​ក៏​រលត់​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​យ៉ាងនេះ​ឯង​ ​ម្នាល​អានន្ទ​ ​ការណ៍​ដែល​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ក្នុង​បដិច្ចសមុប្បាទ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់