ត្រង់​ដែល​បុថុជ្ជន​ ​ប្រកាន់​នូវ​ធម៌​នីមួយ​ ​ថា​ជា​របស់​ខ្លួន​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ប្រកបដោយ​ទិដ្ឋិ​ ​គប្បី​ផ្តាច់​បង់​នូវ​មាតា​ចាក​ជីវិត​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុថុជ្ជន​ ​ផ្តាច់​បង់​នូវ​មាតា​ ​ចាក​ជីវិត​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ប្រកបដោយ​ទិដ្ឋិ​ ​គប្បី​ផ្តាច់​បង់​នូវ​បិតា​ចាក​ជីវិត​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ទេ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ហេតុ​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​បុគ្គល​ ​គប្បី​ផ្តាច់​បង់​នូវ​បិតា​ ​ចាក​ជីវិត​។​បេ​។​ ​គប្បី​ផ្តាច់​បង់​នូវ​ព្រះអរហន្ត​ ​ចាក​ជីវិត​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ប្រកបដោយ​ទិដ្ឋិ​ ​មានចិត្ត​ប្រទូស្ត​ ​គ​ប្បី​ញុំាង​ព្រះ​លោហិត​ព្រះ​តថាគត​ឲ្យ​ពុរពង​(​១​)​
​(​១​)​ ​ព្រះ​សរីរកាយ​ ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​គ្មាន​អ្នកណាមួយ​ព្យាយាម​ធ្វើឲ្យ​ចេញ​ព្រះ​លោហិត​បានទេ​ ​ព្យាយាម​បាន​ត្រឹមតែ​ធ្វើឲ្យ​ពុរពង​ ​ជាំ​ឡើង​ប៉ុណ្ណោះ​ ​លុះតែ​ទ្រង់​អនុញ្ញាត​ ​ទើប​អាច​ធ្វើ​បាន​ ​ដូច​កាល​ទេវទត្ត​ ​ប្រមៀល​ថ្ម​ ​ឲ្យ​ខ្ទាត​បំណែក​ត្រូវ​ចុង​ម្រាម​មេ​ព្រះបាទ​ ​ឲ្យ​ទាល់តែ​ពុរពង​ព្រះ​លោហិត​ឡើង​ ​ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​ជីវក​កុមារ​ពេទ្យ​ ​យក​ព្រះ​លោហិត​អាក្រក់​ចេញ​ ​ត្រង់​ណេះ​ ​ទេវទត្ត​ត្រូវ​អនន្តរិយ​កម្ម​ ​ចំណែក​ជីវក​កុមារ​ពេទ្យ​ ​ត្រឡប់ជា​បានបុណ្យ​វិញ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់