ឥសិគិលិ​សូត្រ​ ​ទី៦​


 [​២៤៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​លើ​ភ្នំ​ឥសិគិលិ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះ​វាចា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ដ៏​ចំរើន​។​
 ​[​២៤៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភ្នំ​ ​វេ​ភារៈ​ ​នុ៎ះ​ឬទេ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នំ​វេ​ភារៈ​ ​នុ៎ះឯង​ ​មានឈ្មោះ​ផ្សេង​ ​មានបញ្ញត្តិ​ផ្សេង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភ្នំ​ ​បណ្ឌវៈ​ ​នុ៎ះ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​ ​ឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នំ​បណ្ឌវៈ​ ​នុ៎ះឯង​ ​ក៏​មានឈ្មោះ​ផ្សេង​ ​មានបញ្ញត្តិ​ផ្សេង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភ្នំ​ ​វេ​បុល្លៈ​ ​នុ៎ះ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​ ​ឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នំ​វេ​បុល្លៈ​ ​នុ៎ះឯង​ ​ក៏​មានឈ្មោះ​ផ្សេង​ ​មានបញ្ញត្តិ​ផ្សេង​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភ្នំ​ ​គិជ្ឈកូដ​ ​នុ៎ះ​ឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​ ​ឃើញ​។​ ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់