បរិស័ទ​មាន​សភាព​យ៉ាងណា​ ​ដែល​សត្វលោក​បានឃើញ​ដោយ​ក្រ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​ក៏​មាន​សភាព​យ៉ាងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ក៏​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​បរិស័ទ​មាន​សភាព​យ៉ាងណា​ ​ដែល​បុគ្គល​គួរ​ស្ពាយ​ស្បៀង​ ​ដើរតាម​រកមើល​អស់​ទី​រាប់​ដោយ​យោជន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​ក៏​មាន​សភាព​យ៉ាងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ក៏​មាន​សភាព​យ៉ាងនោះ​ដែរ​។​
 [​២៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​តែង​មាន​ពួក​ភិក្ខុ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​ ​បាន​ធ្វើ​កិច្ច​ដែល​គួរ​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ចំពោះខ្លួន​សម្រេច​ហើយ​ ​មាន​សំយោជនៈ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​វិសេស​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តែង​មាននៅ​ក្នុង​ភិក្ខុសង្ឃ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ជា​ឱប​បា​តិកៈ​កំណើត​ ​ហើយ​បរិនិព្វាន​ក្នុង​លោក​នោះ​ ​មិន​វិលត្រឡប់​ចាកលោក​នោះ​មកវិញ​ឡើយ​ ​(​សុទ្ធាវាស​)​ ​ព្រោះ​អស់​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម៥​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​តែង​មាននៅ​ក្នុង​ភិក្ខុសង្ឃ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ
ថយ | ទំព័រទី ៣៥៦ | បន្ទាប់